ផ្ទះសម្បែងពលរដ្ឋ២គ្រួសាររងការខូចខាតក្រោយខ្យល់កន្ត្រាក់បោកបក់លើ
សេចក្ដីរាយការណ៍នៅលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ផ្ទះមួយខ្នងរបស់ពលរដ្ឋនៅភូមិតាអោងធំ ឃុំសាមគ្គី ត្រូវបានខ្យល់កន្ត្រាក់បោកបក់បណ្ដាលឲ្យដួលរំលំខូចខាតទាំងស្រុង ខណៈដែលផ្ទះពលរដ្ឋមួយទៀត បានរបើកដំបូលទាំងស្រុង ក្រោយពីត្រូវខ្យល់កន្ត្រាក់បោកបក់លើ កាលពីម៉ោងជាង ១រសៀលថ្ងៃម្សិលមិញនេះ។
ទោះជាយ៉ាងណា នគរបាលជាតិបញ្ជាក់ថា ពុំមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់តាំងពីខែមេសាឆ្នាំ២០១៧ គ្រោះធម្មជាតិចំនួន ១៣០លើក បានកើតឡើងនៅទូទាំងប្រទេស ចាប់តាំងពីខែមេសាឆ្នាំនេះមក ដោយបានសម្លាប់មនុស្ស ៥នាក់ បណ្ដាលឲ្យរបួសមនុស្ស ៤៩នាក់ ផ្ទះសម្បែង ៤៩០ខ្នងបានដួលរលំ និងខូចខាតធ្ងន់ធ្ងរ ផ្ទះសម្បែង ៩៦៨ខ្នងទៀតរងការខូចខាតមធ្យម ខូចខាតសាលារៀន ៤៥អគារ។ ក្រៅពីនេះ មនុស្ស ៥២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ ហើយ ៥៤នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់៕
Comments
Post a Comment