Skip to main content

តាចេក ​​​ថ្ងូររឿងប្រពន្ធ​មានជំងឺសរសៃប្រសាទ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:11 PM | កំសាន្ដ | 0 | 1910 លោក ឈុំ ប៊ុនឈឿន ហៅ​តាចេក និងភរិយា (វង្ស សុម៉ាលីន) ក្នុងកិច្ចសម្ភាសន៍​បន្តផ្ទាល់របស់កម្មវិធី​ «​​​​កិច្ចសម្ភាសន៍តារា​សិល្បៈ» កាលពី​​​​​យប់ថ្ងៃទី​១០ សីហា ​លោក ឈុំ ប៊ុនឈឿន ហៅ​តាចេក បានត្អូញត្អែរថា លោកមិនត្រឹមតែជាតារាកំប្លែងល្បីឈ្មោះដែលក្រ​​​​​ប៉ុណ្ណោះទេ
គឺ​​​​​ស្ថានភាព​​​​​​សរសៃប្រសាទរបស់​​​ភរិយាលោកដែលបានធ្វើទុក្ខណាស់ដែរ។
​​លោក​​បានបង្ហាញពី​ភាពអស់សង្ឃឹម ​ប្រសិនបើ​​កម្លាំងរបស់លោក​​​​​​សម្ដែងលែងបាននិង​​​​​បន្តរុញ​រទេះ​​​​​​​​ឈរ​​លក់ទឹកសុទ្ធនៅលើបណ្ដោយ​ផ្លូវ​​ជាតិ​​លេខ​​​​២​លែងកើត​ដូច​បច្ចុប្បន្ន។ ​​​​នាយ​​ចេក និយាយថា​​​​ដ្បិតថា​លោកមាន​ឱកាស​​បានសម្ដែង​ក្នុងក្រុម​កំប្លែង​​​នាយកុយ តែ​​​​​ប្រាក់ចំណូលរបស់លោក​​មិន​​​​​​​​អាច​ផ្គត់ផ្គង់តម្រូវការ​​ប្រចាំថ្ងៃបា
នទេដោយសារតែតម្លៃខ្លួន​ក្នុងក្រុម ​គឹលោក​​​ត្រូវ​បាន​នាយកុយ​​ផ្ដល់អោយ​​ក្នុងកម្រិតមួយ ហើយ​​​បានសម្ដែងតែ​​​២​ដងក្នុង​មួយសប្ដាហ៍ ​ខណៈដែលការសម្ដែង​នៅ​​ខាងក្រៅ​​ប៉ុស្ដិ៍​ជាពិសេសនៅតាម​ខេត្ត​​ដែលទទួល​បាន​​កម្រៃ​ច្រើន គឺលោក​​​​សឹងនឹងអត់មាន​សោះ។
ក្នុងនោះសម្រាប់​​​​ឱកាស​ច្រៀងការ​​​កាត់សក់ ក៏​លោកមិន​សូវ​​ទទួលបានច្រើននោះដែរ ដោយសារតែ​​​ទីផ្សារតារាថ្មី​​​​ធ្វើអោយលោកក្លាយជា​​តារា​​​ដែល​​មហាជន​ចាប់​ផ្ដើម​​​ភ្លេច​ឈ្មោះ​​ជាបណ្ដើរៗ។ ​អ៊ីចឹងហើយទើប​លោក
និងភរិយា​ ត្រូវ​​បង្ខំ​ចិត្ត​សុំដី​​គេនៅ​ជាប់​​​​​​​ផ្លូវ​ជាតិ​២​​ដើម្បី​​ដាក់រទេះ​លក់​ទឹក​សុទ្ធ និងភេសជ្ជៈ​រាល់ថ្ងៃ ​​គ្រាន់បាន​កម្រៃបន្ថែម​។
លោកថា​ផ្ទះ​របស់លោកស្ថិត​​នៅចម្ងាយប្រមាណជា​​​​៣ទៅ​​៤គីឡូពី​ទីតាំងលក់ ដោយ​​​​​​​ក្នុងមួយថ្ងៃ​លោកត្រូវអូសរទេះទៅមកៗ​ ​ព្រោះតែអត់កន្លែង​​​​​ទុក​ដាក់នៅ​​​នឹងដី​ដែលគេ​​អោយ​លក់នោះទេ។ ​ក្នុងមួយថ្ងៃ​លោក​ថា​ទទួលបានប្រាក់កម្រៃចន្លោះពី​​២​ម៉ឺន​ទៅ​​​៥ម៉ឺនរៀល​​​ពីការលក់ទឹកសុទ្ធ ដោយ​ថវិកាទាំង​នោះ​ត្រូវ​​ចំណាយ​​​​​​​​ក្នុងផ្ទះនិង​បង់​​​​​ធនាគារដែលលោក​បានខ្ចី​យកមកទិញ​​ម៉ូតូអោយកូន​​ជិះ​រៀននិង​​​​សង់​​ផ្ទះ​​នៅ​ជារៀងរាល់ខែ។
​​លោកថាខ្លួនក្រ​ដោយសារតែ​កូនទាំង​​​៦​​​គឺសុទ្ធតែក្រ ដោយសារតែ​កូន​​ធំៗ​​​​​​៤​នាក់ ​​គឺ​មានមុខ​របរត្រឹមតែជាអ្នកឡើងឆ្នោត ​​​​​​ជាអ្នកស៊ីឈ្នួលដាំដំឡូង ជាកម្មករសំណង់ និង​ធ្វើការ​រោងចក្រ​ដោយ​​កូនៗ​​​​​បែកចេញ​​​ទាំង​​​៤ បើទោះជាលោកបានរៀបការ​អោយការ​ហើយ ក៏នៅតែ​​​​មក​រកលុយលោក។
ជាក់ស្ដែង​លោកត្រូវ​​រាប់​រង ចិញ្ចឹម​ចៅ​ដែលជាកូន​​របស់​កូន​​​ប្រុសស្រី​របស់លោក ព្រោះតែ​​​ពួកគេ​​ខ្វះ​ខាត
ដោយ​​​​​​ក្នុងផ្ទះ​រាល់ថ្ងៃ​​មាន​បន្ទុក​​សរុបទាំង​​​កូន​២នាក់ក្នុងបន្ទុក​ផង គឺ​​មានចំនួន​​​​​​១០នាក់។ ​យ៉ាងណាមិញ
លោកថា​​បន្ទុក​ដែល​​​​មាន​​​រាល់ថ្ងៃ​​មិនធ្វើអោយ​លោកអស់សង្ឃឹម​ប៉ុន្មានទេ ប៉ុន្តែ​អ្វីដែលលោក​ស្មុគស្មាញជា​ងគេ​
គឺជំងឺសរសៃប្រសាទរបស់ភរិយា​​។
លោកថា​​​​​​​​​​​ប្រពន្ធក្រោយរបស់លោក​​ ​​តាំង​ពី​​ដួល​បោក​ក្បាល​​ក្នុង​ហេតុការ​ក្រឡាប់​រម៉ក​​​​ម្ដង​មក គឺ​មាន​ជំងឺ​​​​​​មិន​ប្រក្រតី​​​នោះទេ ដោយ​​​ឩស្សាហ៍​ឈឺ ហើយ​​ធ្វើទុក្ខ​​ពិបាកមិនសូវទៀងពេល។ ​ពេលខ្លះ​​អ្នកស្រី​​​ឡើងកំដៅ
​​​​​​និង​​មាន​​​សភាព​​​​​មិនស្រួល​​ត្រូវ​បញ្ជូនទៅ​ពេទ្យភ្លាមៗនិង​ត្រូវ​​​​​​​ពិបាកអោយលោកត្រូវចំណាយ​ពេល​មើលថែនោះផង។
​លោក​​​​​​បង្ហាញពីការអស់សង្ឃឹម​នៅពេល​លើក​ឡើងពីរឿងនេះ ជាពិសេសនៅពេល​​ភរិយា​របស់លោកក៏មានជំងឺ​លើស​ជាតិស្ករនិង​​មាន​បញ្ហា​​សតិអារម្មណ៍​​​​ធ្វើទុក្ខ​ម្ដង​ៗ។ ​លោកថា​​ពេលខ្លះ​​​​​​មិនសូវចង់ទុក​ភរិយា​​​​អោយនៅតែឯងនោះទេ ​​​​​ដើម្បី​​​​​​កុំអោយធ្វើទុក្ខ​​ហើយ​​​​​មិនមានអ្នកចេះមើលថែដែលនាំ​​​ភរិយារបស់លោក​​​ឡើងធ្ងន់​។
លោកថា​អ្នកសិល្បៈមួយចំនួន​​គេ​មាន​តែគេថ្ងូរដើម្បី​បានជំនួយ ប៉ុន្តែសម្រាប់រូបលោកគឺ​​​​​​​មិនស្ថិតនៅក្នុងជំពូកនោះឡើយ ​ដោយលោកប្រកាស​ថា​​​រាល់អ្វីដែលលោកបាន​និយាយគឺសុទ្ធតែ​​ពិតទាំងអស់។ លោកថា​​​ការងារ​សិល្បៈនាពេល​​ចុងក្រោយ គឺ​នៅសល់មិនដល់​​១០ភាគរយនោះទេ ក្នុង​​​​​ចំណោម​​១០០​ភាគរយដែលលោកធ្លាប់​បានទទួល​កាលពីអំឡុងឆ្នាំ​​២០០៥ ​ដល់​​២០០៧។ យ៉ាងណា​មិញ លោកថា​បើទោះជាការងារ​សិល្បៈអំឡុងពេល​នោះក៏មិនជួយអោយលោក​​​​បាន​ចំណូល​ច្រើន​ដែរ ដោយសារតែ​លោក​​​​ដ្បិតថាបានចេញសម្ដែង​ច្រើន តែ​តម្លៃខ្លួនគឺ​​​ទទួល​បាន​ទាប​​​​បើធៀប​នឹងតារាល្បី​​រួម​ក្រុម។ ​
​អ្នកស្រី ជា សារ៉ន ភរិយា​នាយ​ចេក បានអះអាងថា​​តាំងពី​​​អ្នកស្រី​​​មានគ្រោះថ្នាក់ចរាចរណ៍ម្ដង​​ បណ្ដាលអោ
យ​បោកក្បាលធ្ងន់ធ្ងរនោះ​មក គឺអ្នកស្រី​​រមែងមាន​អាការៈធ្វើទុក្ខ​នា​ពេលចុងក្រោយ ​​ជាពិសេសគឺ​​​មានសភាព​​​​ចង់សន្លប់ និង​​​ឈឺក្បាល​ខ្លាំង​ៗម្ដងៗ។​
ជាក់ស្ដែង​ក្នុងពេលអ្នកស្រីត្រូវដឹក​បញ្ជូល​ពេទ្យកាលពីមួយរយៈពេលមុន គឺសូម្បីតែមានជំងឺត្រូវវះក៏​​​វះ​មិន​កើត​ដោយសារតែ​​ជាតិ​ស្ករ​ឡើងខ្លាំង។ អ្នកស្រី​សារភាព​ថា​ហេតុ​ផលដែលជំងឺ​ធ្វើទុក្ខ​រាល់ថ្ងៃ គឺដោយសារតែ​ពេល​គ្រោះថ្នាក់ភ្លាមៗ អ្នកស្រីមិនដែល​បានទៅ​​ពិនិត្យ​ពេទ្យនិង​ក្រោយៗ​​មកពេល​​ជំងឺធ្វើទុក្ខ​ល្មមៗក៏មិនសូវ​បាន​ទៅពេទ្យ។
អ្នកស្រី​​និយាយថា​គ្រួសារ​​តាំងពី​ដើម​​រហូត​​ដល់បច្ចុប្បន្នគឺមានសភាព​ក្រលំបាក និង​បានត្រឹមតែ​មួយគេរៗប៉ុណ្ណោះគឺមិនសម្រាប់​​​​​​ការព្យាបាល​​​​​​​​ទើប​អ្នកស្រី​ចេះតែធ្វើទុក្ខ​​ធ្ងន់ដោយសារ​ឈាមកក​នៅក្នុងសរសៃខួរក្បាល​ក្នុងពេល​ក្រឡាប់​​​​រទេះ​​។
​នាយចេក និយាយថា​​ហេតុការក្រឡាប់​រទេះ​នោះ គឺ​​តាំងពីពេលដែល​លោក និង​ភរិយានៅ​រកស៊ីដើររើសអេតចាយនិងទិញអេតចាយនៅឡើយ ​ដោយការក្រឡាប់​រម៉ក​ពេល​នោះ គឺ​​​​​លោកមិនមានលុយ​​​​មើលភរិយា​អោយបានដិត​ដល់នោះទេ ​​​ហើយដោយសារតែការធ្វើទុក្ខ​ក៏​មិនសូវ​​ស្ដែង​ឡើងផង ទើប​​​​លោកចេះតែ​​ហីៗ
ហើយទាល់តែអ្នកស្រីធ្វើទុក្ខ​​ខ្លាំង​​ៗទើប​​យកទៅពេទ្យនិងទិញ​ថ្នាំអោយ​លេប​។
​លោកអះអាងថា​​ស្ថានភាព​​ធ្វើទុក្ខរបស់​ភរិយា​ទើបតែកើតមាន​ឡើងប៉ុណ្ណោះ ​ដោយ​​​​ស្ថានភាព​​មិន​ប្រក្រតីរបស់អ្នកស្រីគឺ​​មានសភាព​​ស្របគ្នា​នឹង​​ជំងឺ​ទឹកនោមផ្អែមនិងជំងឺ​​ចាស់របស់អ្នកស្រី​​ផងដែរ។ យ៉ាងណាមិញ
លោកថានឹងប្រើអោយអស់លទ្ធភាព​​ដើម្បីរក​លុយមកព្យាបាលភរិយានិង​បង់រំលោះ​​បំណុលធនាគារបើទោះជា​ចំណូលសិល្បៈរបស់លោកធ្លាក់ចុះមិនដូច​មុន៕

Comments

Post a Comment

Popular posts from this blog

ការសម្រង់រូបថតការថតរូប ទេសភាព មូស្តាតគណបក្ស ការរចនារូបភាព ភាពយន្តសៀវភៅតន្ត្រីសៀវភៅ Charlie Chaplin នំ សុដន់ គំនិតច្នៃប្រឌិត គំនូរ Charlie Chaplin បានក្លាយជានិមិត្តសញ្ញាទូទាំងពិភពលោកតាមរយៈតួឯករបស់គាត់ "Tramp" ហើយត្រូវបានគេចាត់ទុកថាជាតួអង្គសំខាន់បំផុតនៃឧស្សាហកម្មខ្សែភាពយន្ត។ ហេតុការណ៍ទូរទស្សន៍ប្តីប្រពន្ធមួយសម្រាប់អ្នក គ្រួសារញូមាំ មអាដាមគ្រួសារ គ្រួសារផ្ទះសម្បែង បន្ទប់គ្រួសារ បន្ទប់ទទួលភ្ញៀវ ជីវិតរបស់ខ្ញុំគឺ ជីវិតពិត ខ្មៅនិងស ក្រហមនិងពណ៌ផ្កាឈូក អត្ថបទខ្លះមិនគួរឱ្យជឿអំពីស៊េរីទូរទស្សន៍ Family Plus តារាកំប្លែង Charlie Chaplin Exclu Mildred Harris & M ស្ទូឌីយោ ភាពយន្ត Vevey Paulette Goddard Charles Spencer Charlie Chaplin ខ្សែភាពយន្ត Charlie Chaplin Glamour រូបថត Charlie Chaplinh ខ្សែភាពយន្ត Charlie Chaplin Glamour Charlie Chaplin ខ្សែភាពយន្តប្រលោមលោកខ្សែភាពយន្ត រសជាតិ ខ្សែភាពយន្តខ្សែភាពយន្ត ចាស់ ផ្ទាំង...
រូបភាពផ្ទៃខាងក្រោយ HD 3d យើងមាន (10,590 ឯកសារ) រូបថតស្តុកដោយឥតគិតថ្លៃនៅក្នុងទ្រង់ទ្រាយ HD រូបភាពគុណភាពខ្ពស់ HD ។ ឯកសារស្ទើរតែអាចប្រើសម្រាប់ពាណិជ្ជកម្ម។ (1/279) ទំព័រ រូបភាពផ្ទៃខាងក្រោយ 3d ផ្ទៃខាងក្រោយ HD hd 3 រូបភាពផ្ទៃខាងក្រោយ 3d ផ្ទៃខាងក្រោយ HD hd 4 រូបភាពផ្ទៃខាងក្រោយ 3d ផ្ទៃខាងក្រោយពណ៌ HD 1 រូបភាព 3D ផ្ទៃខាងក្រោយ 3D ចម្រុះពណ៌ 2 រូបភាពផ្ទៃខាងក្រោយ 3d ផ្ទៃខាងក្រោយ HD hd 5 ពងទឹកប្រវត្តិរូប HD រូបភាព រូបភាពឌីផេរ៉ង់ស្យែលរូបភាពឌីផេរ៉ង់ស្យែលរូបភាពឌីជីថលខ្ពស់ ការបង្ហាញកម្រិតខ្ពស់នៃតួលេខលំនៅដ្ឋានតួលេខរូបភាពផ្ទះ 2 ម៉ោង 3 ឃសកលវិមាត្រ 7p រូបភាពពណ៌ត្រីកោណ 3d cube definition ការបង្ហាញរថយន្ត 3D រូបភាព 01 ម៉ោង រូបភាព 3d ដើមឈើណូអែល 3d ការបង្ហាញរថយន្ត 3D រូបភាព 04 ម៉ោង រូបភាព HDD វេទិកា 3D រូបភាព 3D ព្រិល 3d ពុម្ពអក្សរ 3D ដែលមានរូបភាពវ៉ែនតាពណ៌ក្រហមនិងពណ៌ខៀវ hd 16 ប្រអប់ក្រដាស 3d ប្រអប់ទទេ hd រូបភាព 3d multiangle ផែនដី HD រូបភាពឌីជីថល 3d គួរឱ្យស្រលាញ់ វ៉ែនតាវ៉ែនតា 3d hd ...
ប្រាសាទអង្គរវត្ត អង្គរវត្តជាមួយព្រះសង្ឃពុទ្ធសាសនានៅពីមុខអាងទឹកឆ្លុះបញ្ចាំង រូបថតដោយ: tylerdurden1 , Creative Commons ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ 1100 ដោយព្រះមហាក្សត្រខ្មែរព្រះបាទសូរ្យវរ្ម័នទី 2 ប្រាសាទអង្គរតំណាងឱ្យសមិទ្ធផលស្ថាបត្យកម្មមួយក្នុងចំណោមសមិទ្ធផលស្ថាបត្យកម្មដែលមានភាពជឿនលឿនបំផុតទាក់ទងនឹងពេលវេលារបស់វា។ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ដើមព្រហ្មញ្ញសាសនាព្រះវិស្ណុប៉ុន្តែក្រោយមកបានក្លាយជាកន្លែងសម្រាប់អ្នកបដិបត្តិពុទ្ធសាសនា។ សព្វថ្ងៃនេះតំបន់នេះជាទីតាំងទេសចរណ៍ដ៏សំខាន់មួយដែលទាញចំណាប់អារម្មណ៍ដល់ជនបរទេសបរទេសចំនួន 600.000 នាក់ជារៀងរាល់ឆ្នាំ។ កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សនិងជួសជុលប្រាសាទនេះត្រូវបានបន្តចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 និងបណ្តាប្រទេសនានាបានខិតខំប្រឹងប្រែងការពារតំបន់នេះរួមមានសហរដ្ឋអាមេរិកបារាំងអាល្លឺម៉ង់និងជប៉ុន។ ទ្រឹស្តីដែលមានជម្លោះទាក់ទងនឹងគោលបំណងរបស់ប្រាសាទ។ មិនដូចប្រាសាទដទៃទៀតនៅក្នុងតំបន់ទេច្រកចូលសំខាន់របស់អង្គរវត្តគឺឆ្ពោះទៅខាងលិច។ នេះបានធ្វើអោយអ្នកប្រវត្តិសាស្រ្តមួយចំនួនជឿថាប្រាសាទនេះត្រូវបានកសាងឡើងជាកន្លែងធ្វើពិធីបុណ្យសពសម្រាប់ព...